Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចបរិស្ថានរកឃើញករណីរុករានដីជម្រកសត្វជិត២ហិកតា និងរឹបអូសបានកាំភ្លើងកែច្នៃ៤ដើម

មណ្ឌលគិរី : ក្រុមមន្ត្រីបរិស្ថានឲ្យដឹងថា អំឡុងការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិកាលពីថ្ងៃទី ២៧ មីនា ត្រង់ចំណុចទួលអូរឆ្លូង គេបានប្រទះឃើញការកាប់គាស់ រុករានដីព្រៃ ០១កន្លែង ដែលមានទំហំប្រហែល២ហិកតា ព្រមទាំង​មានដើមស្វាយចន្ទីប្រមាណ២០ដើម អាយុជិត១ឆ្នាំ ដើមដំឡូងមី ត្រៀមទុកដាំ ក្នុងតំបន់អភិរក្ស និងតំបន់ប្រើប្រាស់ប្រកបដោយចីរភាព ស្ថិតនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។  បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវសាវតាជនសង្ស័យដើម្បីបន្តតាមនីតិវិធី។

នៅថ្ងៃជាមួយគ្នាដែរ​ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ពេលកំពុងចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដល់ចំណុច អូរមហោះនិយាមកា ៦៩៣៣៦៦.១៤០៤៨៣៤ក៍បានដកហូតរណាយន្តស្ទីល០៧០មួយគ្រឿង(០១)ដោយជនសង្ស័យទុកចោលនៅនឹងគល់សុក្រមគ្រាក់ ក្នុងតំបន់អភិរក្ស ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។​ ហេីយនៅចំណុចអូររបោះក្រង់គុយ និយាមកា៦៩១៨៨២ .១៤០៨៧២៤ សមត្ថកិច្ចក៍បានប្រទះឃើញកាំភ្លើងកែឆ្នៃ(ឆ្នុកដូង)ចំនួន០៤ដើម (បួនដើម) មានមួយដើមមានកាណុងភ្លោះ២ ។ មានគ្រាប់បន្តោងចំនួន២៥គ្រាប់ រំសេវកន្លះកូនដប ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី ។​ បច្ចុប្ប្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការមេម៉ង់៕

Advertisement
Advertisement