Connect with us

Hi, what are you looking for?

អន្តរជាតិ

គ្រោះរញ្ជួយដីនៅតៃវ៉ាន់ : ស្លាប់៩នាក់នាក់ របួសកើនដល់ជាង១ពាន់នាក់ បាត់ខ្លួន៤៨នាក់

តៃវ៉ាន់ : គ្រោះរញ្ជួយដីនៅតៃវ៉ាន់ដែលផ្ដើមកាលពីព្រឹកថ្ងៃទី ៣ខែ មេសា រហូតមកដល់ព្រឹកថ្ងៃទី ៤មេសា នេះ អ្នកស្លាប់មានចំនួន៩នាក់ អ្នករបួសបានកើនដល់១០៣៨នាក់ រីអ្នកបាត់ខ្លួនមានចំនួន ៤៨នាក់ ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។

អ្នកបាត់ខ្លួនទាំងនោះត្រូវគេរាយការណ៍ថា បានធ្វើដំណើរតាមរថយន្តក្រុងទៅសណ្ឋាគារមួយកន្លែងនៅឧទ្យានជាតិ Taro ko Gorge។ ពេលនេះ អាជ្ញាធរកំពុងដុតដៃដុតជើង រុករកពួកគេ តាមរយៈការពង្រាយដ្រូន និងឧទ្ធម្ភាគចក្រជាដើម ។

គ្រោះរញ្ជួយដីដែលមានកម្រិតប្រមាណ ៧,២រ៉ិចទ័រនេះបានបង្ខំឲ្យ អាជ្ញាធរតៃវ៉ាន់ សម្រេចវាយបំផ្លាញអគារមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ និងមិនអាចជួសជុលបាន ដើម្បីការពារសុវត្ថិភាពប្រជាជន។ យ៉ាងណាក៏ដោយតាមការបញ្ជាក់របស់អភិបាលក្រុង Hualienទីដែលមានគ្រោះរញ្ជួយដីគឺ លោកស្រី Hsu Chen-Wei ថា ប្រជាជនដែលស្ថិតនៅកន្លែងគ្រោះថ្នាក់ ត្រូវបានជម្លៀសរួចហើយ ខណៈការងារវាយបំផ្លាញអគារ ក៏ចាប់ផ្តើមផងដែរ ៕

Advertisement
Advertisement