Connect with us

Hi, what are you looking for?

ក្នុងស្រុក

ហេតុតែក្រ…ថ្ងៃចូលឆ្នាំទៅរកទំពាំងត្រូវដំរីបោកស្លាប់

មណ្ឌលគិរី: ស្ត្រីម្នាក់ត្រូវសត្វដំរីព្រៃបោកឲ្យស្លាប់ភ្លាមៗ គ្រាដែលទៅរកទំពាំងជាមួយប្ដីនាម៉ោងប្រមាណ៩:៣០ នាទីព្រឹកថ្ងៃទី១៤ មេសា នេះ ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនៅចំណុចអូរដំរីផុង  ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

យោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋានថា ស្ត្រីរងគ្រោះឈ្មោះ សែម ស៊ីណាត  អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ទីកន្លែងកំណើតភូមិមេម៉ង់  ឃុំមេម៉ង់ ស្រុកមេមត់ ខេត្តកំពង់ចាម។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះថា ជនរងគ្រោះ និង ប្ដីបានទៅរកទំពាំងនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំង បន្តិចក្រោយមកក៏ឃើញប្រពន្ធត្រូវដំរីចាប់បោកបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឺងកន្លែងកើតហេតុ ហើយប្ដីក៏បានទូរស័ព្ទហៅ បងប្អូនឲ្យមកជួយ ៕

Advertisement
Advertisement