Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្មករជាង​៥ពាន់​នាក់ត្រូវដាក់ឲ្យ​ធ្វើ​ចត្តាឡីស័ក ក្រោយ​​​ឈប់​សម្រាក​អំឡុងពិធី​បុណ្យ​ចូលឆ្នាំ

(ភ្នំពេញ) – យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យដឹងថា ការ​ត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ដែល​បាន​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យចូលឆ្នាំ ហើយ​ចូល​បម្រើ​ការងារ​វិញ​បាន​បិទ​បញ្ចប់​ហើយ​កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២០ ដោយ​ក្នុងនោះ​មាន​កម្មករ ៥០៤៥នាក់ត្រូវ​បាន​ត្រួតពិនិត្យ​សុខភាព។

កម្មករប្រមាណជាង៥ពាន់នាក់ត្រូវពិនិត្យ​សុខភាព​ដើម្បីរកវីរុស​កូវី១៩

ក្នុង​ចំណោម​កម្មករ​ទាំងជាង​៥ពាន់នាក់នោះ មាន​កម្មករ ៤៨២៣នាក់ ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​១៤ថ្ងៃ, កម្មករ ៩៧នាក់ ត្រូវ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត​១, កម្មករ ១២៥នាក់ ត្រូវ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត២ ។ ជាមួយ​គ្នា​នេះ មាន​កម្មករ ១២៥នាក់​ត្រូវ​បាន​យក​សំណាកទៅពិសោធ ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន​ជំងឺកូវីដ​១៩៕

Advertisement
Advertisement