Connect with us

Hi, what are you looking for?

ក្នុងស្រុក

សំណង់អគារប្រេះនៅក្បែររង្វង់មូលតោ២ខេត្តព្រះសីហនុ ត្រូវ​អាជ្ញាធរ​វាយ​កម្ទេចហើយ

(ព្រះសីហនុ) – មន្រ្តីជំនាញ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឲ្យដឹងថា សំណង់​កម្ពស់​៩ជាន់​ដែលមានឈ្មោះថា ផ្ទះនាគ នៅ​ក្បែរ​រង្វង់មូលតោពីរខេត្តព្រះសីហនុដែល​បាន​ប្រេះ​ស្រាំ ត្រូវ​អាជ្ញាធរ​ធ្វើ​ការ​វាយ​កម្ទេចចោល ដោយ​ពេល​នេះ​គឺជិត​រួចរាល់ហើយ។

សំណង់អគារផ្ទះនាគ ត្រូវ​អាជ្ញាធរ​វាយ​កម្ទេច

បើតាមការ​បញ្ជាក់របស់មន្ត្រីថា ជាគោលការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កន្លងមកក្រៅពីសំណង់អាគារផ្ទះនាគមួយនេះ ក៏មានសំណង់អាគារមួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដែលអជ្ញាធររកឃើញថា សាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស ដូចអ្វីដែលបានស្នើសុំ ដូចនេះអជ្ញាធរបានតម្រូវឲ្យ​ម្ចាស់សំណង់វាយកម្ទេចចោលវិញជាបន្តបន្ទាប់ ដើម្បីការពារ បង្ការ ខ្លាចមានការបាក់រលំ ៕

សំណង់អគារផ្ទះនាគ កាលពីមិនទាន់វាយកម្ទេច

អគារផ្ទះនាគ ដែល​អាជ្ញាធរកំពុងវាយកម្ទេច

Advertisement
Advertisement