Connect with us

Hi, what are you looking for?

Uncategorized

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើ​ឲ្យ​អ្នក​លេង​ហ្គេម Jumpy Jumpy និង Lyto Different Color បញ្ឈប់​ការ​បន្ថែម​ពាក្យ​ពេចន៍

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃនេះ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួនថា កាលពីយប់មិញខ្លួនទទួលបានសំណួរជាច្រើនទាក់ទងនឹងហ្គេមមួយចំនួនដែលមានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដូចជា “ជំពាក់លុយគេឱ្យចេះសងផង…” ជាដើម។

ការបន្ថែមពាក្យពេចន៍នេះធ្វើឲ្យ​អ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលដែលត្រូវគេយករូបខ្លួនទៅផុសនោះជំពាក់លុយគេទៅវិញ ដែលធ្វើឲ្យ​មានការប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។

ដូច្នេះហើយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏​ស្នើឲ្យ​អ្នកលេងហ្គេមទាំងអស់ បញ្ឈប់នូវរាល់ការបន្ថែមពាក្យពេចន៍ទាំងនេះ ដើម្បីជៀសវាងការភាន់ច្រឡំទាំងនេះទៀត។ ហើយ​ប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីកុំឲ្យ​មានការរំខានពីអ្នកលេងដែលធ្វើការ Invite តទៀត។

សូមអនុវត្តតាមដូចខាងក្រោម៖

– នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “…”

– ជ្រើសយក Find Support or Report Post

– ចុច Spam

– ចុច Next

– ចុច Done

នេះជាវិធីប្រសិនបើបងប្អូនចង់លុបហ្គេមនេះចោល៖

– ចូលទៅ Settings របស់គណនី Facebook

-ចុចលើពាក្យ Instant Games

– ជ្រើសយកហ្គេមដែលបងប្អូនចង់លុប ហើយចុចលើពាក្យ Remove៕

Advertisement
Advertisement