Connect with us

Hi, what are you looking for?

អន្តរជាតិ

ចាប់អ្នកឆ្លៀតឱកាស២រយនាក់ នៅអាមេរិក អំឡុងកុប្បកម្ម

(អាមេរិក) – មនុស្សយ៉ាងហោច២០០នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្នុងទីក្រុងញូយ៉ក ដែលពួកគេត្រូវបានសង្ស័យថា ជាជនឆ្លៀតឱកាស ចូលលួចទ្រព្យសម្បត្តិ អំឡុងពេលកុប្បកម្ម ។

កាសែតអាមេរិក New York Times បានផ្សាយកាលពីថ្ងៃទី០២ មិថុនា ថា ភាគច្រើន នៃអ្នកដែលត្រូវបានឃាត់ខ្លួន គឺជាចោរដែលឆ្លៀតឱកាសចូលលួចទំនិញ នៅតាមហាងជាច្រើនក្នុងតំបន់ Midtown Manhattan កំឡុងពេលចលាចលនៃបាតុកម្មទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd។

សូមជម្រាបថា គិតមកទល់ពេលនេះមាន មនុ ស្ស១,២០០នាក់ហើយ នៅក្នុងទីក្រុងញូយ៉ក ត្រូវបានឃាត់ខ្លួន និងប៉ូលិស៤០នាក់ រងរបួសចាប់តាំងពីបាតុកម្មផ្ទុះឡើងអស់រយៈ ពេល៥ថ្ងៃកន្លងមក ក្នុងទីក្រុងមួយនេះ៕

Advertisement
Advertisement