Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេប៉ូលិសជាតិបញ្ជាឲ្យស្វែង​រករថយន្ត Rolls-Royce និង Mercedes ដែលពាក់ស្លាក​លេខនគរបាល

(ភ្នំពេញ) – អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​ស​បណ្ឌិត នេ​ត សាវឿន កាលពីល្ងាចមិញនេះ បាន​បញ្ជា​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​រថយន្ត រ៉​ល រ៉​យ (Rolls-Royce) និង ម៊ែ​សឺ​ដេ​ស​(Mercedes) ដែល​បំពាក់​ផ្លាកលេខ នគរបាល 2-7715 និង​ម្ចាស់​រថយន្ត ដើម្បី​យកមកអនុវត្ត​នីតិវិធី​។

លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា “​អគ្គស្នងការ​នគរបាល​ជាតិ​បានចេញ​បទបញ្ជា​ពេល​ឃើញ​រថយន្ត​ពាក់​ផ្លាកលេខ​នគរបាល 2-7715 ចាប់​ទាំង​រថយន្ត ទាំង​មនុស្ស យកមកអនុវត្ត​នីតិ​វិធី ហើយ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បើ​ឃើញ​រថយន្ត​នេះ សូម​រាយការណ៍​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​សមត្ថកិច្ច​ឃាត់​រថយន្ត​នេះ​យកមកអនុវត្ត​តាម​នី​តិ​វិធី​”​។​

បើ​តាម​ការ​បញ្ជាក់របស់​លោក​នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បានឲ្យដឹងថា ផ្លាកលេខ “នគរបាល 2-7715” ដែលពាក់នៅលើរថយន្ត Rolls-Royce និងរថយន្ត Mercedes គឺជាផ្លាកលេខក្លែងក្លាយ ហើយផ្លាកលេខ “នគរបាល 2-7715” គឺជាកម្មសិទ្ធិរបស់រថយន្តម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាននគរបាលទេសចរណ៍។

យ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយប្រសិនជាប្រជាពលរដ្ឋបានឃើញរថយន្តទាំង២ខាងលើ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរស័ព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ៕

Advertisement
Advertisement