Connect with us

Hi, what are you looking for?

អន្តរជាតិ

ត្រាំ ខឹងសម្បារចំពោះ CNN ក្រោយការ​ស្ទង់មតិ លោកចាញ់ប្រៀបលោក បៃដិន

នៅមុនការបោះឆ្នោតអាមេរិកមកដល់ គេ​​តែងតែមាន​ការស្ទង់មតិ ដោយ​ស្ថាប័ន និងបណ្តាញព័ត៌មាននានា ស្តីពីការគាំទ្រ របស់ពលរដ្ឋ ដល់បេក្ខភាពប្រធានាធិបតី។ ហើយ​កាលពីពេលថ្មីៗនេះ CNN ​បានបង្ហាញការស្ទងមតិ ដោយប្រធានាធិបតីត្រាំ បានចាញ់ប្រៀបយ៉ាងឆ្ងាយទៅលើ បេក្ខភាពលោក បៃដិន។

ការចុះផ្សាយនេះបានធ្វើ​ឲ្យ​ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាមទារឲ្យ​ធ្វើ​ការ​សុំទោស និងលុបចោលការស្ទង់មតិនេះ។

ក្នុងលិខិតមួយផ្ញើទៅកាន់អគ្គនាយកស្ថានីយទូរទស្សន៍ CNN លោក ចេហ្វ ហ្សាក់ខឺ (Jeff Zucker) ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានអះអាងថា «ការស្ទង់មតិរបស់ CNN មានភាពលម្អៀង, មិនត្រឹមត្រូវ និងមានចរិកបំភ័ន្ដប្រជាជនអាមេរិក ដែលបានចុះឈ្មោះបោះឆ្នោត»។ ប៉ុន្តែជាការឆ្លើយតប អ្នកនាំពាក្យទូរស័ព្ទ CNN នៅតែប្រកាន់ជំហររបស់ខ្លួនថា «ការស្ទង់មតិនេះមានភាពត្រឹមត្រូវ»។

គួរជម្រាបថា ការស្ទង់មតិចេញផ្សាយដោយ CNN កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញថា លោក Joe Biden បេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ បាននាំមុខលោក ដូណាល់ ត្រាំ ចំនួន ១៤ពិន្ទុ ដោយទទួលបានការគាំទ្រពីប្រជាជនអាមេរិក ដែលបានចុះឈ្មោះបោះឆ្នោតរហូតដល់ ៥៥ភាគរយ ខណៈលោក ត្រាំ វិញបានទទួលតែ ៤១ប៉ុណ្ណោះ។ ដោយឡែកចំពោះការស្ទង់មតិ លើភាពជាអ្នកដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិកវិញ គឺមានពលរដ្ឋអាមេរិកតែ ៣៨ភាគរយប៉ុណ្ណោះដែលបានបង្ហាញការគាំទ្រ៕

Advertisement
Advertisement