Connect with us

Hi, what are you looking for?

Uncategorized

TOYOTA ប្រកាសហៅរថយន្ត Prius ចំនួន ៧៥២,០០០ គ្រឿងត្រឡប់មកវិញ ក្រោយ​មាន​បញ្ហារលត់ និងគាំងម៉ាស៊ីន

ក្រុមហ៊ុន TOYOTA បានប្រកាសប្រមូលរថយន្តកូនកាត់ប្រើហ្គាស-អគ្គិសនី ប្រមាណ ៧៥២,០០០ គ្រឿងឲ្យ​ត្រឡប់មកវិញ ក្រោយ​ពីគេរកឃើញថា រថយន្ត​ប្រភេទនេះ​អាចនឹង​រលត់​ម៉ាស៊ីន ឬគាំងពេលកំពុងបើកបរ។

ការហៅប្រមូលមកវិញនេះ គឺផ្តោតលើរថយន្ត Prius ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ និងរថយន្ត Prius v (កាត់) ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភេទកូនកាត់អាចចូលដល់ fail-safe mode ប្រសិនបើប្រព័ន្ធយានយន្តកូនកាត់នោះមានបញ្ហា។ ប៉ុន្តែក្នុងករណីដ៏កម្ររថយន្តប្រហែលជាមិនមានសុវត្ថិភាព ហើយម៉ាស៊ីនអាចរលត់និងគាំង។

TOYOTA និយាយថា ដៃចង្កូតនិងហ្វ្រាំងនឹងបន្តដំណើរទៅមុខទៀត ប៉ុន្តែក្នុងល្បឿនលឿន ហើយការគាំងអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់។ ដូច្នេះការហៅមកវិញនេះ អ្នកចែកចាយនឹងធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យម្ចាស់រថយន្តដោយមិនគិតថ្លៃ៕

Advertisement
Advertisement