Connect with us

Hi, what are you looking for?

ក្នុងស្រុក

អគ្គស្នងការនគរបាលជាតិ បដិសេធព័ត៌មាន​បង្ហោះ​លើ​បណ្តាញសង្គម ដែលថា លោក ដេវីដ ឆៃណាវ៉ា ត្រូវ​គេ​បាញ់

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើ​ការ​ប្រកាសបដិសេធចំពោះព័ត៌មានមួយដែលចែកចាយតគ្នាតាមបណ្តាញសង្គម Facebook ថាមានការបាញ់សម្លាប់លោក ដេវីដ ឆៃណាវ៉ា បណ្តាលឲ្យ​មានការជ្រួលច្របល់។

លោកបញ្ជាក់ថា ករណីនេះជារឿងប្រឌិតសុទ្ធសាធ ដោយបានយកសកម្មភាពថតកុន មកផ្សព្វផ្សាយដើម្បីធ្វើឱ្យមានការភាន់ច្រឡំថា មានការបាញ់សម្លាប់លោក ដេវីដ ឆៃណាវ៉ា។

ជាមួយ​គ្នា​នេះលោកឧត្តមសេនីយ៍ឯកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គម Facebook ត្រូវគិតគូរអំពីព័ត៌មានពិតឬមិនពិតឲ្យ​បានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយដល់អ្នកដទៃតាមបណ្តាញសង្គម ហើយត្រូវយល់ថា ការចែកចាយព័ត៌មានក្លែងក្លាយនឹងធ្វើឱ្យប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ជាពិសេសគឺបានបង្កអសន្តិសុខសង្គម៕

Advertisement
Advertisement