Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រោយដកតំណែង​ចៅហ្វាយស្រុក ឥឡូវ ACU ចាប់ខ្លួន​លោកឧកញ៉ា សង ថន ពាក់ព័ន្ធរឿងដីធ្លីរាប់ពាន់ហិកតានៅស្រុកគាស់ក្រឡ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅ​ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២០នេះ បាន​នាំខ្លួន​លោកឧកញ៉ា សង ថន យក​មក​ធ្វើ​ការ​សាកសួរ​ពាក់ព័ន្ធនឹង​អំពើពុករលួយ​ក្នុង​សំណុំ​រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

​លោកឧកញ៉ា សង ថន

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលត្រូវ​ដក​ស្រង់​សម្តី​ដោយ​បណ្តាញព័ត៌មាន Fresh News បាន​បញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។

គួរ​បញ្ជាក់ដែរថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏​បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបងផងដែរ៕

Advertisement
Advertisement