Connect with us

Hi, what are you looking for?

ក្នុងស្រុក

អធិការ​ស្រុក​ព្រៃកប្បាស​បំបែកសំណុំរឿង​លួច​មាន​ស្ថាន​ទម្ងន់​ចាស់​ៗកន្លងមក​

តាកែវ៖ សំណុំរឿង​ដែល​មហាជន​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះ​សារ​មួយ​រយៈ​កន្លងមក​ពាក់​ពន្ធ័​ករណី​ស្ទាក់វាយ​យក​លុយ​ជាច្រើនលើក ច្រើន​សារ​នៅ​តាម​ដងផ្លូវ ពេលនេះ​លោក ឡេង ប៊ុ​នឡុង អធិការ​ស្រុក​ព្រៃកប្បាស​បាន​បំបែក​និង​វែកមុខ​ជនសង្ស័យ​ដើម្បី​យក​ទៅ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​បាន​ហើយ។

កាលពី​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​នេះ កម្លាំង​អធិការ​នគរបាល​ស្រុក​ព្រក​ប្បា​សបាន​ឃាត់​ខ្លូន ជនសង្ស័យ​ម្នាក់​ឈ្មោះ យឹម វិន ភេទប្រុស​អាយុ២៩ឆ្នាំ​រស់នៅ​ភូមិ​ក្ដាញ់ ឃុំ​ក្ដាញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ពាក់​ពន្ធ័​ករ​ណី​ហឹង​ស្សា​នៅក្នុង​គ្រួសារ។

ក្រោយ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ក៏​ជីកសួរ​នាំ​តាម​ជំនាញ ក៏​ស្រាប់តែ​កម្លាំង​អាច​កំណត់​មុខសញ្ញា​វាយ​មនុស្ស​យក​លុយ​តាម​ដងផ្លូវ​ជាច្រើន​ករណី​កន្លងមក ហើយ​ជនសង្ស័យ​ក៏បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើសកម្មភាព​វាយ​មនុស្ស​យក​លុយ​ពិតមែន​ដោយ​គិតជា​លុយ​មិន​ក្រោម​ម៉ឺន​ដុល្លារ​នោះ​ទេ។

លោក​អធិការ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ធ្វើសកម្មភាព​វាយ​មនុស្ស​យក​លុយ​នៅ​ស្រុក​ព្រៃកប្បាស​រាប់​ភ្លេច​មិនដែល​មានសមត្ថកិច្ច​ចាប់បាន​ម្ដងណា​ឡើយ ព្រោះ​ជនសង្ស័យ​ខាងលើ​នេះ​មាន​ជំនាញ​ខាង​គេច ព្រោះ​រូបគេ​ស្គាល់​ភូមិ​សាស្រ្ត​យ៉ាង​ច្បាស់លាស់ ទើបតែ​ពេលនេះ​ចាប់​ជាប់​ដោយសារតែ​រូបគេ​បាន​ប្រើ​អំ​ពើ​ហឹង្សា​ក្នុង​គ្រួ​រសា​រហើយ​ដោយ​កំលាំង​សមត្ថកិច្ច​ខ្លះ​ធ្លាប់​តាម​ប្រមាញ់​ជនសង្ស័យ​នៅចាំ​ភិនភាគ ទើបសម​ត្ថ​កិច្ច​ប្រើ​ជំនាញ​ធ្លាយ​ចេញ​ករណី​លួ​យមាន​ស្ថាន​ទម្ងន់​តែម្ដង។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​បន្ថែម​ថា ជនសង្ស័យ​ខាងលើ​ទើបតែ​ចេញពី​ពន្ធ​នាគា ហើយ​រាល់​សកម្មភាព​ដែល​ជនសង្ស័យ​ប្រព្រឹត្ត​កន្លងមក​គឺ​រូបគេ​ធ្វើសកម្មភាព​តែម្នាក់ឯង​គត់​រួម​និង​ម៉ូតូ​មួយ​គ្រឿង ៕

Advertisement
Advertisement