Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថៃ​ឃាត់ខ្លួន​ពលករ​ខ្មែរ១៣នាក់ ក្រោយ​ឆ្លងដែន​ចូល​ទឹកដី​គេ​ដើម្បី​រក​ការងារ​ធ្វើ​

បន្ទាយមានជ័យ៖ យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ តម្រួត​ខេត្ត​ស្រះ​កែវ នៃ​ប្រទេស​ថៃ បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន ១៣នាក់ ក្រោយ​លួច​ឆ្លងដែន​ចូល​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់។

ពលករ​ខ្មែរ​ទាំងនោះ​បាន​និយាយ​ថា ពួក​គេ​បាន​នាំគ្នា​ដើរ​ឆ្លងដែន តាម​ច្រករបៀង​ក្នុង​ឃុំ​បាន​ឡែម ស្រុក​ពោង​ណាំ​រ៉ន ខេត្ត​ច័ន្ទ​បុរី និង​ចំ​ណយ​ឲ្យ​រថយន្ត​ក្នុង​ម្នាក់ ៣០០០បាត ដើម្បីឲ្យ​ជូន​ទៅ​រក​ការងារ នៅក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន។

បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំងអស់ ត្រូវ​បាន​កម្លាំង​តម្រួត​ថៃ ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​នាំ​យក​ទៅ​សាកសួរ​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​ឆ្លងដែន​ចូល ដោយ​មិន​ស្របច្បាប់ ទៅ​ធ្វើការ ឬស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​៕

Advertisement
Advertisement