Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ​ពីជំងឺកូវីដ​១៩​ម្នាក់ និងគ្មានអ្នកឆ្លងថ្មី

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ចេញផ្សាយ​នៅ​ថ្ងៃនេះថា មានបុរស​ខ្មែរ​អាយុ ២៩ឆ្នាំ នៅខេត្ត​កំពង់ចាម ដែលធ្វើដំណើរ​មក​ពី​ប្រទេសឥណ្ឌូនេស៊ី បាន​ជា​សះស្បើយ​ពីជំងឺកូវីដ​១៩។

ដូច្នេះ បច្ចុប្បន្នអ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺនៅ​សល់​តែចំនួន ១១នាក់ ក្នុងនោះ ជនជាតិខ្មែរ៨នាក់ ជនជាតិឥណ្ឌូនេស៊ី១នាក់ ដែល​វិលត្រឡប់មកពីប្រទេស​ឥណ្ឌូនេស៊ី និង ជនជាតិខ្មែរ២នាក់ ដែលវិលត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី៕

Advertisement
Advertisement