Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក គឹម សាញ់ អធិការរង​នគរបាល​ស្រុកសំរោងថា មានវត្ត​តែ២ប៉ុណ្ណោះបានឧបត្ថម្ភលោកសម្រាប់ជួសជុល​បន្ទប់ធ្វើការ

លោក គឹម សាញ់ អធិការរងនគរបាល​ស្រុកសំរោង បានបញ្ជាក់ថា លោក​ទទួលបានការឧបត្ថម្ភពីវត្តតែ២ប៉ុណ្ណោះក្នុងស្រុក​សំរោង សម្រាប់​ការ​ជួសជុល​បន្ទប់ធ្វើការរបស់លោក។

លោកថា ក្នុង​ចំណោម​៣៩វត្ត​នៅ​ក្នុង​ស្រុក​សំរោង គឺលោកទទួលបាន​តែ២វត្តប៉ុណ្ណោះ ដោយវត្តមួយបានឧបត្ថម្ភចំនួន ២០ម៉ឺនរៀល និង​វត្ត​មួយ​ទៀតបាន​ឧបត្ថម្ភចំនួន ៥០០ដុល្លារអាមេរិក។ លុយទាំងនេះ ត្រូវ​ចៅអធិការវត្ត​ឧបត្ថម្ភ​ឲ្យលោក​សម្រាប់ធ្វើការ​ជួសជុល​បន្ទប់ធ្វើការ​សម្រាប់​បម្រើ​ដល់បងប្អូន​ប្រជាពលរដ្ឋ៕

Advertisement
Advertisement