Connect with us

Hi, what are you looking for?

Uncategorized

អុកចត្រង្គនឹងដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ

ភ្នំពេញ៖ នៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ កម្ពុជានឹងដាក់ប្រភេទកីឡាអុកចត្រង្គទៅក្នុងកម្មវិធីប្រកួត ក្រោយ​ពី​មាន​ប្រទេស​ចំនួន​៥បាន​គាំទ្រ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា ដោយសារតែមានការគាំទ្របែបនេះកម្ពុជាត្រូវតែរៀបចំឲ្យបានឆាប់នូវបទបញ្ជាប្រកួត បច្ចេកទេស នៃការប្រកួត និងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសដែលគាំទ្រទាំងនោះ ។

ជាមួយ​គ្នា លោកអគ្គលេខាធិការអូឡាំពិកក៏​មានជំនឿចិត្តថា ប្រភេទកីឡានេះកម្ពុជានឹងប្រជែងបានមេដាយ ដូច្នេះសាម៉ីសហព័ន្ធត្រូវតែធ្វើការងារខាងលើនេះ ឲ្យបានឆាប់រហ័សជាទីបំផុត ។

លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូបង្វឹកជម្រើសជាតិបាននិយាយឲ្យដឹងថា សព្វថ្ងៃកីឡាអុកចត្រង្គកម្ពុជាមានកីឡាករជម្រើសជាតិចំនួន៦រូប កីឡាការិនីជម្រើសជាតិមិនទាន់មាននៅឡើយទេ តែសម្រាប់ថ្ងៃអនាគតសហព័ន្ធនឹងបង្កើតកីឡាការិនីជម្រើសជាតិឲ្យខាងតែបាន៕

Advertisement
Advertisement