Connect with us

Hi, what are you looking for?

Uncategorized

សារទទួលបានលុយកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ​បាន​ឲ្យដឹងថា កាលពីពេលថ្មីៗនេះ​មានការចែករំលែកសារបន្តគ្នាក្នុងកម្មវិធី Telegram អំពីការទទួលបានប្រាក់ចន្លោះពី ១០០ ទៅ ១៥០ ដុល្លារអាមេរិក ដោយគ្រាន់តែចុចតំណភ្ជាប់ និងធ្វើតាមការណែនាំផ្សេងៗ។

សារនោះមានខ្លឹមសារថា “Hi. I am earning from $100 to $150 on “myxfreelance.cc” You need log in via Telegram and do what written in site”។

បន្ទាប់ពីការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា សារដែលបានចែករំលែកនោះគឺជាល្បិចបញ្ឆោតរបស់ឧក្រិដ្ឋជនបច្ចេកវិទ្យា ក្នុងគោលបំណងដូចខាងក្រោម៖

– អូសទាញជនរងគ្រោះចុចលើតំណភ្ជាប់ និងធ្វើការ Login ចូលក្នុងកម្មវិធី Telegram ដោយប្រើប្រាស់គណនី Telegram ផ្ទាល់របស់ជនរងគ្រោះ

– ប្រើប្រាស់ Session នៃកម្មវិធី Telegram របស់ជនរងគ្រោះដើម្បីធ្វើការចែករំលែកសារឆបោកបន្ត ទៅកាន់មិត្តភ័ក្រ និងជាពិសេសទៅកាន់ Group ទាំងអស់ដែលជនរងគ្រោះនៅក្នុងនោះ

– ណែនាំជនរងគ្រោះធ្វើការទាញយកកម្មវិធីកុំព្យូទ័រ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន ១៥ ដុល្លារអាមេរិកបន្ថែម ដែលកម្មវិធីនោះមានឈ្មោះថា “apc_apcsite-apcsite.exe” ដែលជាប្រភេទមេរោគ TrojanHorse។ បន្ទាប់ពីចុចលើ File មេរោគនេះ ជនអនាមិកនឹងធ្វើការគ្រប់គ្រង់ម៉ាស៊ីនកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយតែម្តង

– ឧក្រិដ្ឋជនក៏បានបញ្ឆោតជនរងគ្រោះ បញ្ចូលលេខគណនី Credit/Debit Card ដើម្បីភ្ជាប់គណនីទទួលប្រាក់រង្វាន់ តាមពិតគឺជា Phishing លួចព័ត៌មាន Credit / Debit Card របស់ជនរងគ្រោះប៉ុណ្ណោះ។

ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ដែលទទួលបាន ជៀសវាងការទាញយក File មេរោគ និងមេត្តាកុំបញ្ចូលព័ត៌មាន Credit / Debit Card របស់ខ្លួន។

ក្នុងករណីអ្នកបាន Login ចូលកម្មវិធី Telegram តាមតំណភ្ជាប់របស់ឧក្រិដ្ឋជន សូមអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

– ចូលកម្មវិធី Telegram -> Settings -> Privacy and Security -> លុប Sessions ដែលសង្ស័យ

– ធ្វើការកំណត់ 2FA ដោយចូល Settings -> Privacy and Security -> Two-Step Verification -> Turn On -> វាយបញ្ចូលលេខសម្ងាត់របស់អ្នក ដើម្បីការពារគណនី Telegram។

Advertisement
Advertisement