Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

តំបន់អរិយក្សត្រ និង​ល្វាឯម នឹង​ត្រូវ​កាត់​ចូល​រាជធានីភ្នំពេញ

(កណ្តាល)៖ តំបន់​អរិយក្សត្រ និង​ល្វាឯម ដែលបច្ចុប្បន្ន​ស្ថិត​នៅខាងកើត​ដងទន្លេមេគង្គ​​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កណ្តាល នឹង​ត្រូវ​កាត់​ចូល​ជា​ផ្នែក​របស់​រាជធានីភ្នំពេញ នៅពេល​ដែល​ស្ពាន​ត្រូវ​សាងសង់រួច។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុង​ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គនៅវត្ត​ចំពុះក្អែក​កាលពីព្រឹកមិញ។

ពលរដ្ឋកំពុងធ្វើដំណើរតាម​សាឡាងដើម្បីទៅតំបន់អរិយក្សត្រ

ពលរដ្ឋកំពុងធ្វើដំណើរតាម​សាឡាងដើម្បីទៅតំបន់អរិយក្សត្រ

សម្តេច​បាន​បញ្ជាក់​បន្ត​ទៀត​ថា នឹង​មាន​ការ​តភ្ជាប់ស្ពាន​ចំនួន​២ទៅ​កាន់​តំបន់​អរិយក្សត្រ និង​ល្វាឯម ដោយ​មួយ​ភ្ជាប់ពីតំបន់ជ្រោយចង្វា និង​មួយ​ទៀត​ភ្ជាប់ពី​ក្តីតាកុយ ហើយ​ស្ពាន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ដាក់​ស្នើ​សុំ​ពី​រាជរដ្ឋាភិបាល​កូរ៉េ។

យ៉ាងណាក៏ដោយ ការ​ដាក់តំបន់​អរិយក្សត្រ និង​ល្វាឯម​ ទៅ​ជា​រាជធានីភ្នំពេញនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​អភិវឌ្ឍន៍ និង​ការ​រីកចំរើន​របស់​ប្រទេស​ជាតិ៕

Advertisement
Advertisement